ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា«មានគោលបំណងឲ្យពលរដ្ឋទៅដណ្តើមវ៉ាក់សាំង»។ លោក ហ៊ុន សែន ស្នើអាមេរិកលុបចោលបំណុល ខណៈអ្នកវិភាគថាភាពលម្អៀងទៅចិននៅតែជាបញ្ហា។ ចិនបដិសេធក្ដីសង្ស័យថាខ្លួនរាយ«អន្ទាក់បំណុល»ដាក់កម្ពុជា។ មនុស្ស២៧៧នាក់រកឃើញឆ្លងកូវីដនៅកម្ពុជា ខណៈករណីស្លាប់កើនឡើងដល់៣០នាក់។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទៅលើសហគមន៍នេសាទនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញអំពីសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់បន្ទោសអ៊ីស្រាអែលរឿងឧបទ្ទវហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz និងបានសន្យាសងសឹក។ ក្រោយរងការរិះគន់ វិបសាយ VICE បានដកចេញនូវរូបថតជនរងគ្រោះរបបខ្មែរក្រហមដែលខ្លួនកែបន្ថែមស្នាមញញឹម។ លោក Blinken រិះគន់ចិនថាបានឆ្លើយតបយឺតយ៉ាវចំពោះការផ្ទុះឡើងនូវជំងឺកូវីដ១៩៕