ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភ្នំពេញក្នុងទំនាក់ទំនងអនាគតជាមួយមេដឹកនាំថ្មីនៅហាណូយ។ កម្ពុជារកឃើញ ៥៧៦ករណីឆ្លងថ្មីនៃជំងឺកូវីដក្នុងមួយថ្ងៃ។ ស្នងការរងប៉ូលិសខេត្តកំពតត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការពីបទសង្ស័យថាជួញដូរគ្រឿងញៀន។ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្នក្រោយការកើនឡើងនៃការរើសអើងពូជសាសន៍អាស៊ី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជននិរទេសខ្លួនមីយ៉ាន់ម៉ាកំពុងស្វែងរកជម្រកក្នុងរដ្ឋ Kayin។ អ្នកជំនាញផ្តល់សក្ខីកម្មថា កម្លាំងរបស់លោក Chauvin សង្កត់លើលោក Floyd បង្កគ្រោះថ្នាក់ដល់ជីវិត។ វេជ្ជបណ្ឌិតផ្តល់សក្ខីកម្មថា លោក George Floyd បានស្លាប់ដោយសារខ្វះអុកស៊ីសែន។ សំណើហេដ្ឋារចនាសម្ព័ន្ធ ២លានលានដុល្លាររបស់លោក Biden ប្រឈមការជំទាស់។ ប្រេសិតអ.ស.ប.ពិភាក្សាអំពីវិធានការការទូតចំពោះប្រទេសមីយ៉ាន់ម៉ា។ ក្រុងតូក្យូរឹតបន្តឹងវិធានការទប់ស្កាត់មេរោគរយៈពេលជិត ១០០ថ្ងៃ មុនកម្មវិធីកីឡាអូឡាំពិក។ សហរដ្ឋអាមេរិកចូលរួមក្រុមប្រទេសការពារអាកាសធាតុនិងសន្តិសុខ។ មេដឹកនាំសិង្ហបុរីនាពេលអនាគតបានដកខ្លួន ដោយលើកឡើងពីអាយុចាស់៕