ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជីវករនៅភ្នំពេញបារម្ភកាន់តែខ្លាំងអំពីការឆ្លងជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្ត។ តំណាងមីក្រូហិរញ្ញវត្ថុនិងធនាគារថា អ្នកជំងឺកូវីដនិងអ្នកធ្វើចត្តាឡីស័កនឹងទទួលបានការអនុគ្រោះបង់សងកម្ចី។ កិច្ចសន្ទនារវាងអ្នកយកព័ត៌មានឲ្យ VOA អំពីស្ថានភាពនៅរាជធានីភ្នំពេញ មួយសប្តាហ៍នៃបម្រាមគោចរ។ នៅក្នុងកម្មវិធីផតខាសថ៍ (Podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១១ មានកិច្ចពិភាក្សាអំពី «អនាគតទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ»។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា លោក Joe Biden ថា ពលរដ្ឋអាមេរិកាំងគ្រប់រូបអាយុពី ១៨ ឆ្នាំឡើងនឹងអាចចាក់វ៉ាក់សាំងកូវីដ១៩ នៅត្រឹមថ្ងៃទី ១៩ ខែមេសា។ យោធាមីយ៉ាន់ម៉ាសម្លាប់បាតុករ ៧ នាក់នៅថ្ងៃពុធនេះ ខណៈរោងចក្ររបស់ចិនមួយកន្លែងត្រូវបានដុតបំផ្លាញ។ អង្គការ IMF ថា សេដ្ឋកិច្ចសាកលលោកងើបពីវិបត្តិជំងឺកូវីដ១៩ លឿនជាងការរំពឹងទុក។ ចិនកាត់ទោសប្រហារជីវិតអតីតមន្ត្រីតំបន់ Xinjiang ពីរនាក់ពីបទផ្ដាច់ខ្លួន និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕