ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២ មេសា ២០២១


ព័ត៌មានពេលរាត្រី៖ ២ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា របាយការណ៍ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល ១០ ឆ្នាំ។ ទណ្ឌិត​ជាង ៥០០ នាក់ ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើកលែង​ទោស​ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ មនុស្ស​ជិត ៧០ នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ១៩ និង​អ្នក​ជំងឺ​២នាក់​ទៀត​បាន​ស្លាប់ ខណៈ​អាជ្ញាធរ​ដាក់​បម្រាម​គោចរ​នៅ​ភ្នំពេញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​៣៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​រថភ្លើង​នៅ​កោះ​តៃវ៉ាន់។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​មីយ៉ាន់ម៉ា​និង​បញ្ចប់​អំពើ​ហិង្សា។ ប្រទេស​កូរ៉េ​ខាងជើង​ជា​រឿង​សំខាន់​ជាងគេ ក្នុង​របៀប​វារៈ​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន ​និង​កូរ៉េខាងត្បូង។ វត្តមាន​នាវា​នេសាទ​ចិន ២២០​គ្រឿង ធ្វើឲ្យ​ទំនាក់​ទំនង​ចិន​និង​ហ្វីលីពីន​ដែល​ទើប​ប្រសើរ​ឡើង​នោះ ចុះ​ដុនដាប​វិញ។ អ្នក​វិទ្យាសាស្ត្រ​យល់​ថា ការ​តាម​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ គួរ​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ប៉ះពាល់​ដល់​បញ្ហា​សេរីភាព​ពលរដ្ឋ​ជា​មូលដ្ឋាន។ សហភាព​អឺរ៉ុប​ដក​ថយចេញ​ពី​សង្រ្គាម​វ៉ាក់សាំង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG