ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរភ្នំពេញហាមឃាត់ការធ្វើដំណើរពេលយប់ ១៤ថ្ងៃ បើគ្មានភារកិច្ចចាំបាច់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ កម្ពុជានិងចិនប្រកាសចំណងទាក់ទងកាន់តែរឹងមាំ ក្រោយទទួលវ៉ាក់សាំងកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «វិបត្តិនៅមីយ៉ាន់ម៉ាជាវិញ្ញាសាប្តូរផ្តាច់សម្រាប់កម្ពុជានិងអាស៊ាន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បង្ហាញគម្រោងបង្កើតការងារនិងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ២ លានលានដុល្លារ។ បេសកជនអង្គការសហប្រជាជាតិថា «ស្ថានការណ៍បង្ហូរឈាម» និង«សង្គ្រាមស៊ីវិល» អាចកើតឡើងនៅមីយ៉ាន់ម៉ា។ ចិនចង់ឲ្យមាន «ដំណើការអន្តរកាលបែបប្រជាធិបតេយ្យ» នៅមីយ៉ាន់ម៉ា ដោយមិនមានការដាក់ទណ្ឌកម្ម។ សកម្មជនប្រជាធិបតេយ្យហុងកុង ៧ នាក់ ត្រូវផ្ដន្ទាទោសទាក់ទិននឹងការតវ៉ាកាលពីឆ្នាំ ២០១៩។ រដ្ឋាភិបាលស៊ីវិលថ្មីត្រូវបានបង្កើតឡើងនៅមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរបបយោធា។ វៀតណាមទទួលបានកញ្ចប់វ៉ាក់សំាងកូវីដ១៩ ដំបូងក្រោមគម្រោង COVAX របស់អង្គការសុខភាពពិភពលោក។ ហ្វីលីពីនទាមទារឲ្យចិនដកនាវាចេញពីកោះចំនួន ៦ និងព័ត៌មានផ្សេងទៀត៕