ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ក្រសួងការបរទេសអាមេរិក៖ កម្ពុជារំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី១ ខែមេសា។ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបង្កើនការប្រុងប្រយ័ត្ន ក្រោយការកើនឡើងនៃការរើសអើងពូជសាសន៍អាស៊ី។ តុលាការបើកសវនាការលើយុវជនសកម្មជនបរិស្ថាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វីដេអូរន្ធត់ទាក់ទាញអារម្មណ៍ក្នុងសវនាការថ្ងៃទី១នៃការកាត់ក្តីលោក Chauvin។ សហរដ្ឋអាមេរិកបញ្ជាឲ្យបុគ្គលិកមិនចាំបាច់ចាកចេញពីមីយ៉ាន់ម៉ា ស្របពេលការបង្ក្រាបរបស់យោធាលើបាតុកម្មនៅបន្ត។ UN ថា ភាពវឹកវរនៅមីយ៉ាន់ម៉ាធ្វើឲ្យជំនួញគ្រឿងញៀនកើនឡើងក្នុងតំបន់ទន្លេមេគង្គ។ សហរដ្ឋអាមេរិកនិងប្រទេស ១៣ ផ្សេងទៀត បារម្ភអំពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកអំពីប្រភពជំងឺកូវីដ១៩ ។ អាល្លឺម៉ង់រឹតត្បិតការប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដោយសារក្ដីបារម្ភរឿងកំណកឈាម។ សហរដ្ឋអាមេរិកថា ការរំលោភសិទ្ធិមនុស្សកើតឡើងច្រើននៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២០។ សេតវិមានចាត់វិធានការបន្ថែមដើម្បីដោះស្រាយអំពើហិង្សាប្រឆាំងជាតិសាសន៍អាស៊ី និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕