ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកជំនាញស្នើឲ្យពិចារណាលទ្ធភាពបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង ខណៈចំនួនអ្នកឆ្លងកូវីដបន្តកើនឡើង។ អតីតអ្នកភូមិបុរីកីឡាបង្ហាញទស្សនៈជុំវិញការស្លាប់របស់លោកស្រី ស៊ុយ សុផាន ដែលពួកគេមានជម្លោះដីធ្លីជាមួយ។ វត្តអារាមទូងស្គរ និងគងដើម្បីដាស់តឿនអំពីជំងឺកូវីដ១៩។ រឿងក្រោយឆាកនៃការសម្តែងសៀក២៤ម៉ោងរបស់អង្គការ Phare ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា ពលរដ្ឋអាមេរិកាំងពេញវ័យ ៩០% នឹងអាចចាក់វ៉ាក់សាំងកូវីដ១៩ នៅត្រឹមថ្ងៃទី ១៩ ខែមេសា។ មនុស្សស្លាប់ដោយសារការបង្ក្រាបនៅមីយ៉ាន់ម៉ាកើនដល់ជាង ៥០០ នាក់ ស្របពេលក្រុមឧទ្ទាមព្រមានសងសឹក។ អង្គការសហប្រជាជាតិថា កុមារចំណាកស្រុកឆ្លងកាត់ព្រៃ Darien Gap សំដៅមកសហរដ្ឋអាមេរិក កើនឡើងខ្លាំង។ សហរដ្ឋអាមេរិកថា ពលរដ្ឋស៊ីរីដែលត្រូវការជំនួយខ្លាំងត្រូវតែទទួលបានជំនួយ។ វៀតណាមកាត់ទោសអ្នកប្រើ Facebook ម្នាក់ឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ពីបទប្រឆាំងរដ្ឋអំណាច។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ការបង្រ្កាបនយោបាយនៅតួកគីនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ៕