ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មនុស្ស ២ នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា។ សហរដ្ឋអាមេរិកការពារគម្រោងព្រៃឡង់បៃតងនិងប្តេជ្ញាបង្កើនការផ្សារភ្ជាប់ជាមួយសហគមន៍ល្បាតព្រៃ។ អង្គការសហប្រជាជាតិតែងតាំងបញ្ញវន្តថៃជើងចាស់ ឱ្យឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ការប្រឈមក្នុងការងារសង្គមនិងហិរញ្ញវត្ថុនៃពលករកម្ពុជានៅកូរ៉េខាងត្បូង ក្នុងអំឡុងជំងឺរាតត្បាត»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមហ៊ុន AstraZeneca ផ្សព្វផ្សាយព័ត៌មានថ្មីអំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់ប្រហារលើក្រុមបាតុករនៅក្នុងរដ្ឋ Karen។ ហុងកុងប្រាប់រដ្ឋាភិបាលបរទេស ឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់ចក្រភពអង់គ្លេស។ ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍ទី ២ នៃខែមីនា។ នៅកូរ៉េខាងត្បូង កម្មវិធីប្រាក់ចំណូលមូលដ្ឋានទទួលបានការគាំទ្រក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលពីរគ្រាប់ និងព័ត៌មានផ្សេងៗទៀត៕