ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៤ មីនា ២០២១


ព័ត៌មានពេលរាត្រី៖ ២៤ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:57 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​ពាក់​ម៉ាស់​ក្នុង​រាជ​ធានី​​ភ្នំពេញ​និង​ខេត្ត​ចំនួន​៤។ បណ្តាញ​សហគមន៍​ព្រៃឡង់​រិះគន់ទីភ្នាក់ងារអាមេរិក USAID និងបារម្ភ​ពី​ការបន្តបាត់បង់​ព្រៃ​។ ក្រោយ​ប្រតិកម្ម​ពី​ម្ចាស់​ជំនួយ រដ្ឋាភិបាល​​ទម្លាក់​ចោល​គម្រោង​អភិវឌ្ឍន៍​​ក្បែរ​តំបន់​អង្គរ។ អ្នកវិភាគ​កិច្ចការ​តំបន់​ថា​លោក ​Biden ​នឹង ​កៀរគរ​សម្ព័ន្ធ​មិត្តខ្លាំងឡើង​ក្នុង​រឿង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden អំពាវនាវ​ឲ្យ​ហាមឃាត់​អាវុធ​ស្វ័យ​ប្រវត្តិ នៅ​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ Colorado។ មីយ៉ាន់ម៉ា​ដោះលែង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង ៦០០ នាក់។ កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មីស៊ីល​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ នេះ។ មន្ត្រី​អាមេរិក​នៅ​ម៉ិកស៊ិក​ប្រាប់​ជន​ចំណាក​ស្រុក​ថា ព្រំដែន​សហរដ្ឋ​អាមេរិក​បាន​បិទ​ហើយ។ ឥណ្ឌា​រាយការណ៍​ពី​ការ​រក​ឃើញ​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​បំផុត​ខុស​ពី​ប្រភេទ​មុនៗ។ អ្នក​សរសេរblog ម្នាក់​នៅ​សិង្ហបុរី​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​សង​ជំងឺ​ចិត្ត​នាយក​រដ្ឋមន្ត្រី​ជិត ១ សែន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG