ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២២ មីនា ២០២១


ព័ត៌មានពេលរាត្រី៖ ២២ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ជំងឺ​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ការ​ឆ្លង​​ក្នុង​សហគមន៍​នៅ​តែ​ធ្ងន់ធ្ងរ។ ក្នុង​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ រដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ខ្វែង​គំនិត​គ្នា​រឿង​ល្បាត​ព្រៃ​ឡង់។ ក្រសួង​ធម្មការ​ស្នើ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ផែង វណ្ណៈ ទោះ​មាន​ការ​សុំ​ទោស​រួច​ហើយ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ឆ្លើយតប​របស់​ពិភពលោក​ចំពោះ​ការ​វិវត្ត​នយោបាយ និង​ជំងឺ​រាតត្បាត​នៅ​អាស៊ាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុករ​មីយ៉ាន់ម៉ា​៨​នាក់​ទៀត​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​​សម្លាប់​ដោយ​កងកម្លាំង​យោធា។ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វហ្គានីស្ថាន។ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ថា «ព្រំដែន​មាន​សន្តិសុខ​ល្អ»។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​ដើម្បី​លើកស្ទួយ​សម្ព័ន្ធភាព។ វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ៧៩%៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG