ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញអ្នកឆ្លងថ្មី ៣៥ នាក់ទៀត ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍។ រដ្ឋមន្ត្រីការពារជាតិឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈរកឃើញមន្ត្រីយោធាខ្លះចាក់វ៉ាក់សាំងហើយ នៅតែឆ្លងជំងឺកូវីដ១៩។ រដ្ឋសភាកម្ពុជាជំរុញសភាអឺរ៉ុបវាយតម្លៃស្ថានភាពដោយផ្អែកលើការពិត។ ចាងហ្វាងសារព័ត៌មានដែលរងការវាយដំ ជំរុញសមត្ថកិច្ចចាប់ជនដៃដល់ឲ្យបាន។ នៅក្នុងកម្មវិធី Hello VOA ស្តីពីសុខភាព មានកិច្ចពិភាក្សាអំពី «តើត្រូវធ្វើយ៉ាងណា ពេលមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមីយ៉ាន់ម៉ាកាន់តែប្រឈមនឹងភាពឯកោ ខណៈក្រុមយោធាបន្តរឹតបន្តឹងការក្តោបអំណាច។ សហភាពអឺរ៉ុបនឹងចេញផ្សាយលទ្ធផលស៊ើបអង្កេតរបស់ខ្លួន ជុំវិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ បុរសម្នាក់មកពីរដ្ឋ Texas ត្រូវបានចាប់ខ្លួនពីបទមានអាវុធ នៅជិតគេហដ្ឋានអនុប្រធានាធិបតីអាមេរិក។ បុរសនៅរដ្ឋ Georgia សហរដ្ឋអាមេរិករងការចោទប្រកាន់ចំនួន ៨ ពីឃាតកម្ម។ លោក Blinken ជំរុញឱ្យចិនបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងព័ត៌មានផ្សេងៗទៀត៕