ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៥ មីនា ២០២១


ព័ត៌មានពេលរាត្រី៖ ១៥ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ​១៩ ក្នុង​រយៈ​ពេល​២​សប្តាហ៍។ កម្ពុជា​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ដោយ​ជំនួស​នឹង​​រូបិយបណ្ណ​ឌីជីថល។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី ««តើ​ហេតុអ្វី​បាន​ជា​ភាពយន្ត​ឯកសារ​មាន​សារៈសំខាន់?»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បញ្ជា​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​ មួយ​ថ្ងៃ​ក្រោយ​​ការ​ស្លាប់​​ដ៏​ច្រើន​និង​​ការ​វាយប្រហារ​លើ​រោងចក្រ​​របស់​​ជនជាតិ​ចិន។ បញ្ហា​ចិន​និង​កូរ៉េ​ខាង​ជើង​លេច​ធ្លោ​ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ជាតិ​អាមេរិក​​​​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី។ ក្រុមហ៊ុន AstraZeneca ថា៖ មិន​មាន​ភស្តុតាង​ថា វ៉ាក់សាំង​​ខ្លួន​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​ក្នុង​សរសៃ​ទេ ខណៈ​ថៃ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃ​អង្គារ។ លោក Fauci ថា សហរដ្ឋ​អាមេរិក​​នឹង​វិល​ទៅ​រក​​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ ប៉ុន្តែ​បាន​ព្រមាន​ពី​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ជំងឺ​កូវីដ១៩​លឿន​ពេក។ សហរដ្ឋ​អាមេរិក​ជំរុញ​ប្រទេស​ប៉ារ៉ាហ្គាយ​ឲ្យ​ធ្វើការ​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​​ទាក់ទិន​​វិបត្តិ​​ជំងឺ​កូវីដ១៩។ ភោជនីយដ្ឋាន​តូចៗ​បន្ត​ប្រឈម​ហានិភ័យ ទោះបី​រដ្ឋ​ញូវយ៉ក​ឲ្យ​បើក​អាជីវកម្ម​២៥%។ គ្រឿង​ញៀន​បន្ត​ហូរ​ចូល​អាស៊ីអាគ្នេយ៍​ ទោះ​​មេ​គ្រឿង​ញៀន Tse Chi Lop ត្រូវ​បាន​ចាប់​ខ្លួន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG