វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមអ្នកតវ៉ានៅទីក្រុងរ៉ង់ហ្គូន បានចូលរួមគោរពវិញ្ញាណក្ខន្ធបាតុករស្រីវ័យក្មេងម្នាក់ ដែលបានស្លាប់កាលពីថ្ងៃសុក្រ។ តុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ី បានរកឃើញថា សារព័ត៌មាន Malaysiakini បានមើលងាយដល់តុលាការ ហើយនឹងប្រទេសចិន បានបង្ហាញឲ្យដឹងជាលើកដំបូងនូវទាហានចំនួន៤ នាក់ ដែលបានស្លាប់អំឡុងពេលនៃការប៉ះទង្គិចគ្នាកាលពីខែមិថុនា ឆ្នាំ២០២០ នៅតំបន់ព្រំដែនភ្នំហិម៉ាល័យជាមួយកងទ័ពឥណ្ឌា។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១៕