ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៥ មីនា ២០២១


ព័ត៌មានពេលរាត្រី៖ ៥ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ ២៣ ​ករណី​ទៀត ដែល​រាលដាល​ដល់​ខេត្ត​កោះកុង។ អង្គការ​សារព័ត៌មាន CPJ ថា​ កម្ពុជា «ប្រតិកម្ម​ជ្រុល» ក្នុងការ​បណ្តេញ​អ្នក​កាសែត​ចិន​ចំពោះ​អត្ថបទ​«លក់​វ៉ាក់សាំង»។ រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​វិធានការ​ប្រឆាំង​កូវីដ ដែល​កំណត់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ។ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កំពុង​ហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​បំបែក​ឯតទគ្គកម្ម​ពិភព​លោក​របស់​​​ Guinness។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការទូត​មីយ៉ាន់ម៉ា​កាន់តែ​ច្រើន​ប្រឆាំង​នឹង​យោធា បន្ទាប់ពី​ការ​បង្ក្រាប​ដោយ​ហិង្សា។ ចិន​កាន់តែ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ក្រុង​ហុងកុង និងកំណត់​គោលដៅ​ចំណូល​ជាតិ GDP នៅពេល​ដែល​ការ​ប្រជុំ​សភា​ចាប់ផ្តើម។ ព្រឹទ្ធសភា​អាមេរិក​ពិចារណា​សេចក្តី​ព្រាង​ច្បាប់​ជំនួយ​គ្រាវិបត្តិ​កូវីដ​តម្លៃ ១.៩លានលាន​ដុល្លារ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ ពលរដ្ឋ​នូវែលសេឡង់​ប្រវេប្រវា​ឡើង​តំបន់​ដីខ្ពស់ នៅពេល​មាន​ការ​រំជួយ​ដី​ដែល​បណ្តាល​ឲ្យ​មាន​រលក​ស៊ូណាមិ។ សង្គ្រាម​ធ្វើ​ឱ្យ​​ចំណាក​ស្រុក​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង​កើនឡើង​ដល់​កំណត់​ត្រា​ថ្មី។ ធនាគារ​នៅ​មីយ៉ាន់ម៉ាត្រូវបាន​បិទ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ និង​ចលាចល​ហិរញ្ញ​វត្ថុ​កំពុង​កើត​មាន។ ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សថា ការ​កើនឡើង​នៃ​ការ​បំពាន​សិទ្ធិមនុស្ស​ជា​សាកល កំពុង​ធ្វើ​ឱ្យ​សេរីភាព​ជា​មូលដ្ឋាន​ធ្លាក់ចុះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG