វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមគ្រូបង្រៀន គិលានុបដ្ឋាយិកា បុគ្គលិកធនាគារ និងមន្ត្រីរាជការ បានដើរហែក្បួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រដល់ចលនាប្រឆាំងនឹងរដ្ឋប្រហារយោធា។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានពីព្យុះទឹកកក ហើយនឹងប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់អ្នកលក់ និងកម្មករនៅក្នុងវិស័យវាយនភ័ណ្ឌ ដែលជាវិស័យដ៏ធំបំផុតរបស់ប្រទេសនេះ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១៕