ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារួមជាមួយអាស៊ានបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងជំរុញឲ្យមាន«ដំណោះស្រាយដោយសន្តិវិធី»។ មនុស្ស ៣៤ នាក់ទៀតឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានខ្មែរ ៩ នាក់ក្នុងខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានកិច្ចពិភាក្សាអំពី «ឧស្សាហកម្មជំនាន់ទី ៤»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការតវ៉ាប្រឆាំងរដ្ឋប្រហារមួយថ្ងៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ដោយការបង្ហូរឈាម ក្រោយការខំប្រឹងប្រែងខាងការទូតរបស់អាស៊ានបានជាប់គាំង។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីចំពោះតួនាទីនៅក្នុងការវាយប្រហារលើលោក Navalny។ នាយក FBI ថា៖ មិនមានភស្តុតាងបញ្ជាក់ថា ក្រុមសកម្មជនឆ្វេងនិយមបានវាយប្រហារវិមានសភាសហរដ្ឋអាមេរិកទេ។ សកម្មជនថៃម្នាក់ដែលរងការចោទប្រកាន់ពីការដុតព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រត្រូវបានចាប់ខ្លួន៕