ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមជនខិលខូចបង្កើតព័ត៌មានលក់វ៉ាក់សាំងកូវីដនៅកម្ពុជា។ មនុស្ស២នាក់ត្រូវបានឃុំខ្លួន ក្រោយរិះគន់រដ្ឋាភិបាលអំពីការប្រើវ៉ាក់សាំងកូវីដចិន។ កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ជាង ៣ សែនដូសនៅដើមខែមីនា។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរជីវិតជម្នះគ្រប់ឧបសគ្គរបស់ស្រ្តីជាអ្នកដឹកនាំម្នាក់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តុលាការមីយ៉ាន់ម៉ាចោទប្រកាន់បន្ថែមលើអ្នកស្រី Aung San Suu Kyi មួយថ្ងៃក្រោយមនុស្សយ៉ាងតិច១៨នាក់បានស្លាប់ក្នុងការបង្ក្រាបថ្ងៃអាទិត្យ។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង CDC របស់អាមេរិក អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson។ លោក Netanyahu ចោទប្រកាន់អ៊ីរ៉ង់ពីការវាយប្រហារកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល។ លោកTrump វាយប្រហារលោក Biden និងបង្ហើបពីលទ្ធភាពឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤។ តួអង្គភាពយន្ត Hotel Rwanda បង្ហាញខ្លួននៅតុលាការ ខណៈអ្នកគាំទ្ររិះគន់ថាជា «សវនាការបង្គ្រប់កិច្ច»។ ទីភ្នាក់ងារអ.ស.ប ថា ការវាយប្រហារដោយក្រុមឧទ្ទាម Houthi នៅភាគខាងជើងយេម៉ែនអាចបង្កជាវិបត្តិមនុស្សធម៌៕