ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចង្កោមឆ្លងកូវីដក្នុងសហគមន៍រាលដាលដល់ខេត្តខ្លះរួមទាំងក្រុងព្រះសីហនុ។ បាតុកម្មនៅទីក្រុងហុងកុង ត្រូវបានរំលេចត្រួសៗក្នុងសវនាការសំណុំរឿងក្បត់ជាតិរបស់បក្សប្រឆាំង។ ទស្សនៈខ្មែរអាមេរិកាំងចំពោះការមិនដាក់ទោសលោក ដូណាល់ ត្រាំ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឥណ្ឌូណេស៊ីកំពុងចរចាដើម្បីដោះស្រាយវិបត្តិរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកនិងកាណាដាបេ្ដជ្ញាសម្រេចឲ្យបាន «តុល្យភាពនៃការបញ្ចេញឧស្ម័នកាបូនត្រឹមឆ្នាំ ២០៥០»។ អង្គការ Human Rights Watch ថា ចិនធ្វើទុក្ខបុកម្នេញច្រើននិងដាក់ទោសយូរលើជាតិសាសន៍អ៊ុយហ្គ័រ។ សហរដ្ឋអាមេរិកស្វែងរកការគាំទ្រឲ្យបានចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ។ អតីតមន្ត្រីសន្តិសុខអាមេរិកថា ការបរាជ័យផ្នែកស៊ើបការណ៍ជាហេតុបង្កឲ្យមានការវាយប្រហារលើវិមានសភា។ ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកស្វាគមន៍ផែនការរបស់លោក Biden ក្នុងការប្រឈមរួមគ្នានឹងប្រទេសចិន។ សាលារៀនរងសម្ពាធឲ្យបើកដំណើរការ ខណៈគ្រូបង្រៀនត្រូវការចាក់វ៉ាក់សាំង និងព័ត៌មានផ្សេងៗទៀត៕