ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៤ កុម្ភៈ ២០២១


ព័ត៌មានពេលព្រឹក៖ ២៤ កុម្ភៈ ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​​សង្កេតការណ៍​បោះ​ឆ្នោត​ស្នើ​​គ.ជ.ប ឈប់​​ប្តឹង​ផ្តល់​ប្រឆាំង​អ្នក​នយោបាយ។ កម្ពុជា​រក​ឃើញ​កូវីដ​បម្លែង​ថ្មី​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​​ទ្រង់ទ្រាយ​ធំ។ ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុង​​ប្រតិបត្តិការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​តវ៉ា​​ប្រឆាំង​នឹង​រដ្ឋ​​ប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​មក​ជួប​ជុំ​គ្នា​ជា​ថ្មី។ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា​ អំពាវនាវ​ឲ្យ​​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​បស្ចិម​ប្រទេស​​​បង្កើន​ការ​ដាក់​សម្ពាធ​​​ទៅ​លើ​ប្រទេស​នេះ។ ប្រទេស​ម៉ាឡេស៊ី​ បញ្ជូន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាង​១០០​០​នាក់​ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ បើ​ទោះ​បី​ជា​មាន​បញ្ជា​ពី​តុលាការ​ក្តី។ និយតករ​ឱសថ​​អាមេរិក​ បន្ធូរ​​បន្ថយ​គោល​ការណ៍​​លើ​ការ​យល់​ព្រម​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​​កែ​សម្រួល​ផលិត​ថ្មី។ មេដឹកនាំ​ក្រុង​ហុងកុង​ គាំទ្រ​សំណើ​​របស់​មន្ត្រី​ចិន​ដីគោក​ក្នុង​ការ​ផ្លាស់​ប្តូរ​ច្បាប់​បោះ​ឆ្នោត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG