ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារកឃើញកូវីដបម្លែងថ្មីក្នុងចង្កោមឆ្លងសហគមន៍ទ្រង់ទ្រាយធំ។ ជនបរទេសនឹងត្រូវបណ្តេញចេញពីកម្ពុជា បើ«មិនសហការ»ក្នុងប្រតិបត្តិការប្រឆាំងជំងឺកូវីដ១៩។ អតីតមេឃុំបក្សសង្គ្រោះជាតិស្រណោះកិច្ចការមិនទាន់សម្រេចមុនបក្សត្រូវរំលាយ។ «រួមសុខរួមទុក្ខ» គឺជាពាក្យស្លោកក្នុងការប្រមូលផ្តុំគ្នានៅសាលាក្រុងឡូវែលប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាពីរនាក់បន្ថែមទៀត។ មេដឹកនាំសកម្មជនមីយ៉ាន់ម៉ាប្ដេជ្ញាតតាំងនឹងរដ្ឋប្រហារយោធា។ លោក Biden ចូលរួមរំលែកទុក្ខអ្នកស្លាប់កន្លះលាននាក់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក។ តុលាការម៉ាឡេស៊ីផ្អាកការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ១.២០០ នាក់ចេញពីប្រទេស។ រដ្ឋសភាកាណាដាកំណត់ថា ទង្វើរបស់ចិនលើជាតិសាសន៍អ៊ុយហ្គ័រគឺជាអំពើប្រល័យពូជសាសន៍។ មេធាវីសិទ្ធិមនុស្សអង់គ្លេសត្រៀមខ្លួនក្លាយជាអគ្គរដ្ឋអាជ្ញាប្រចាំតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ដោយលោក Alexei Navalny ជាប់ឃុំឃាំង គណបក្សប្រឆាំងរុស្ស៊ី ប្រឈមនឹងអនាគតមិនប្រាកដប្រជា៕