ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាការពារចំណាត់ការលើសកម្មជនចំពោះ«សកម្មភាពញុះញង់» ដោយប្រៀបធៀបនឹងករណីលោក ដូណាល់ ត្រាំ។ ទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិត«ព្រួយបារម្ភ» ខណៈមានការអំពាវនាវឲ្យចិនផ្តល់ទិន្នន័យទំនប់វារីអគ្គិសនី។ ស្នងការខេត្តបាត់ដំបង៖ អធិការស្រុកកំរៀងប្រឈមមុខតុលាការ ក្រោយផ្ទុះករណីពលករឆ្លងដែនពីថៃមិនធ្វើចត្តាឡីស័ក។ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានស្លាប់ក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បាតុករមីយ៉ាន់ម៉ាឃាំងផ្លូវរថភ្លើង ខណៈអង្គការសហប្រជាជាតិព្រមានប្រឆាំងការបង្រ្កាបរបស់ប៉ូលិស។ ពួកអ្នកស្រុកនិងពួកជនបរទេសនៅភូមាសម្តែងការស្រងាកចិត្តនឹងរដ្ឋប្រហារ។ អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ អង្គការសុខភាពពិភពលោក (WHO) អនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាអាសន្ននូវវ៉ាក់សំាងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ២។ អ្នកស្រី Pelosi ថា គណ:កម្មការឯករាជ្យមួយនឹងស៊ើបអង្កេតករណីកុបកម្មនៅវិមានសភាអាមេរិក។ សហរដ្ឋអាមេរិកអាចឈប់ប្រើពាក្យ«ជនបរទេស»នាពេលខាងមុខ។ ការវាយប្រហារដោយរ៉ុក្កែតនៅក្នុងប្រទេសអ៊ីរ៉ាក់បានសម្លាប់បុគ្គលិកជាប់កិច្ចសន្យាម្នាក់របស់កងកម្លាំងសម្ព័ន្ធមិត្ត៕