ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគថារឿងក្តីមេដឹកនាំបក្សប្រឆាំង ប្រៀបដូចជា «ការចាប់ជំរិតនយោបាយ»។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ជំងឺផ្លូវចិត្តនិងផលប៉ះពាល់សង្គម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាសម្រេចឲ្យលោក Trump រួចទោសពីបទញុះញង់ឲ្យមានការបះបោរនៅវិមានសភា។ អ្នកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ា ត្រូវបន្តជាប់ឃុំខ្លួនដល់ថ្ងៃពុធ។ លោក Bidenនឹងពិភាក្សាបញ្ហាជំងឺរាតត្បាតសេដ្ឋកិច្ចនិងប្រទេសចិននៅក្នុងជំនួប G7 នៅថ្ងៃសុក្រខាងមុខ។ តួនាទីរបស់លោក Trump នៅក្នុងនយោបាយរបស់គណបក្សសាធារណរដ្ឋអាមេរិកមានភាពមិនច្បាស់លាស់បន្ទាប់ពីរួចទោស។ ករណីឆ្លងវីរុសកូរ៉ូណាថ្មីបានធ្លាក់ចុះនៅសហរដ្ឋអាមេរិក ខណៈអ្នកវិទ្យាសាស្ត្រអង់គ្លេសគ្រោងបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដសាកលមួយ។ ប្រទេសថៃការពារការសម្រេចមិនចូលរួមសម្ព័ន្ធភាពវ៉ាក់សាំង COVAX៕