ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សថា អ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប. ប្រឈមនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនល្អប្រសើរ។ ក្រុមសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិ«គាំទ្រប្រជាជន» និងថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានស្លាប់ក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេធាវីរបស់លោក Trump នឹងបង្ហាញការការពារក្ដីរបស់លោកក្នុងពេលតែមួយថ្ងៃ។ សហរដ្ឋអាមេរិកគាំទ្រកម្មវិធី COVAX ប៉ុន្តែមិនបានបង្កើនថវិកា។ មនុស្សបីនាក់របួស ស្របពេលមនុស្សរាប់សែននាក់តវ៉ាប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា។ លោក Biden ស្នើឲ្យអត់ធ្មត់ ស្របពេលរដ្ឋាភិបាលបង្កើនការចាក់វ៉ាក់សាំង។ ក្រុមអង្គការសិទ្ធិមនុស្សជំរុញឲ្យធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងានៅប្រទេសចិន។ ក្រុមប្រឹក្សាឯករាជ្យផ្តល់យោបល់លើការសម្រេចផ្អាកគណនី Facebook របស់លោក Trump ជាអចិន្ត្រៃយ៍។ ការទាញយកទឹកពីទន្លេមេគង្គខាងលើរបស់ចិនត្រូវបានគេយល់ថា ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជួបគ្រោះរាំងស្ងួត៕