ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋកម្ពុជាត្រូវបានសួរនាំអំពី«ភាពស្មោះត្រង់»និង«ការព្រមព្រៀង»ចំពោះហានិភ័យ មុនពេលត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «ដំណោះស្រាយបញ្ហាជំរិតនិងពុករលួយក្នុងចំណោមមន្ត្រីប៉ូលិសនិងតុលាការនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ារឿងធ្វើរដ្ឋប្រហារ។ លោក Biden និងលោក Xi Jinping សន្ទនាគ្នាលើកដំបូង តាំងពីពេលលោក Biden ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកមក។ រដ្ឋអាជ្ញាបង្ហាញវីដេអូថ្មីអំពីអំពើហិង្សានៅឯវិមានសភាសហរដ្ឋអាមេរិកកាលពីខែមុន។ អតីតមន្ត្រីគណបក្សសាធារណរដ្ឋរាប់សិបនាក់ពិភាក្សាគ្នាអំពីការបង្កើតគណបក្សថ្មីប្រឆាំងនឹងលោក Trump។ អង្គការ WHO ស្នើឲ្យប្រើវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ លោក Biden បង្ហាញសញ្ញាអំពីការបង្កើតយុទ្ធសាស្ត្រថ្មីទប់ទល់នឹងចិន។ ឥណ្ឌានិងចិន ព្រមព្រៀងគ្នាដកទ័ពចេញពីតំបន់បឹងមានជម្លោះនិងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕