ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋនៅភ្នំពេញបង្ហាញមតិចម្រុះចំពោះវ៉ាក់សាំងចិន Sinopharm។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ឥទ្ធិពលនៃរដ្ឋបាលអាមេរិកថ្មីទៅលើប្រជាធិបតេយ្យ «សេរីពហុបក្ស» បច្ចុប្បន្ននៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រះសង្ឃនិងគិលានុបដ្ឋាយិកាចូលរួមការតវ៉ាទូទាំងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។ លោក Biden ថា សហរដ្ឋអាមេរិកនឹងមិនដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ចេញជាមុននោះទេ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា បើសភាមិនអនុម័តជំនួយកូវីដ១៩ សេដ្ឋកិច្ចអាមេរិកត្រូវការពេលរាប់ឆ្នាំទើបស្តារដូចដើមវិញ។ ហ្វីលីពីនថា ខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងយោធា។ សហរដ្ឋអាមេរិកនឹងចូលរួមឡើងវិញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្រុមប្រជានិយមនៅអឺរ៉ុបប្រុងប្រៀបទាញយកប្រយោជន៍ពីការរអាក់រអួលក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ជីវិតអ្នកថតរូបព័ត៌មាន៖ ភាពក្លាហាននិងវិជ្ជាជីវៈក្នុងអាជីពមានជម្នះលើភាពភ័យខ្លាច។ លោក Biden ដកការរឹតត្បិតនានាលើសិទ្ធិបន្តពូជរបស់ស្ត្រី៕