បទសម្ភាសន៍ VOA៖ ការពាក់ម៉ាស់និងការរក្សាគម្លាតពីគ្នាត្រូវបន្ត ក្រោយការចាក់វ៉ាក់សាំងកូវីដ១៩
បច្ចុប្បន្នពលរដ្ឋអាមេរិកកំពុងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna ជាបន្តបន្ទាប់។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅទីក្រុង Jacksonville រដ្ឋ Florida ដែលបានចាក់វ៉ាក់សាំងនេះដែរនោះ រៀបរាប់អំពីបទពិសោធន៍របស់លោក ព្រមទាំងពន្យល់អំពីអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះ ក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃវីអូអេ៕