ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការចោទប្រកាន់អតីតឧត្ដមសេនីយ៍ម្នាក់នៅកងអង្គរក្ស ក្រោយហិង្សារឿងដីធ្លី។ សមាគមអាដហុកថា ការបង្ក្រាបក្រុមអ្នករិះគន់ និងបាតុករអហិង្សាឡើងកម្តៅខ្លាំងក្នុងឆ្នាំ ២០២០។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ាទៅកាន់ឯកអគ្គរដ្ឋទូតអាស៊ាន។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីស្នើឲ្យមានការប្រជុំអាស៊ាន អំពីមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធា។ លោក Biden សន្យាថា សហរដ្ឋអាមេរិកនឹងចូលរួមឡើងវិញជាមួយពិភពលោក។ លោក Trump បដិសេធសំណើរបស់សភា ក្នុងការផ្ដល់សក្ខីកម្មនៅក្នុងសវនាការកាត់ទោសលោក។ ក្រុមហ៊ុន Johnson & Johnson ស្នើសុំការអនុញ្ញាតឲ្យប្រើវ៉ាក់សំាងរបស់ខ្លួនក្នុងគ្រាអាសន្ន។ ការតវ៉ារបស់កសិករឥណ្ឌាបង្ហាញពីភាពអត់ការងារធ្វើរបស់យុវជន។ អ្នកជំនាញថា ចិនកំពុងប្រើគុណសម្បត្តិដែលខ្លួនមានក្នុងទស្សនកិច្ចនិងកិច្ចព្រមព្រៀងថ្មីៗនៅមីយ៉ាន់ម៉ា និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕