ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការចាក់វ៉ាក់សាំង​ចំពោះ​មនុស្ស​ពេញវ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ដូច​ក្រុមកុមារ​ដែរ មនុស្ស​ពេញវ័យ​ទាំងអស់​ក៏ត្រូវការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ការឆ្លង​និង​ការរីករាលដាល​នៃ​ជំងឺឆ្លង។ វ៉ាក់សាំង មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ងាយ​នឹង​វិវត្ត​ទៅ​ជា​ផលវិបាក​ពី​ជំងឺ​ដែល​គេ​អាច​បង្ការបាន ដោយ​ការចាក់​វ៉ាក់សាំង។ មនុស្ស​ពេញវ័យ​ខ្លះ ស្មាន​ខុស​ថា វ៉ាក់សាំង​ដែល​ពួកគេ​បាន​ទទួល​នៅ​ពេល​ពួកគេ​ជា​កុមារ នឹង​ការពារ​ពួកគេ​ពេញ​មួយ​ជីវិត។ ជាទូទៅ នេះ​ជា​ការពិត លើកលែងតែ​មនុស្ស​ពេញវ័យ​មួយ​ចំនួន​ដែល​មិន​ធ្លាប់​បាន​ទទួល​ថ្នាំ​បង្កា​នៅ​ពេល​ពួកគេ​នៅ​ជា​កុមារ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១)

XS
SM
MD
LG