ព័ត៌មានអំពីកម្ពុជាមានដូចជា ការសិក្សាថ្មីបង្ហាញថា ការអភិវឌ្ឍតំបន់ឆ្នេរ«គំរាមកំហែង»បរិស្ថាននិងសហគមន៍នេសាទ។ ចិនគ្រោងនាំជំនួយវ៉ាក់សាំងកូវីដ១៩មកដល់ភ្នំពេញដំបូង៦០ម៉ឺនដូសនៅថ្ងៃអាទិត្យ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ឥទ្ធិពលនៃរដ្ឋប្រហារមីយ៉ាន់ម៉ានៅកម្រិតតំបន់និងសកលលោក»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិថា រដ្ឋប្រហារ«ដែលមិនអាចទទួលយកបាន»នៅមីយ៉ាន់ម៉ា ត្រូវតែបរាជ័យ។ ក្រុមហ៊ុនអ៊ីនធឺណិតនៅមីយ៉ាន់ម៉ាបិទហ្វេសប៊ុក បន្ទាប់ពីមានបញ្ជាពីរដ្ឋាភិបាល។ លោក Biden នៅតែប្តេជ្ញាផ្តល់ថវិកាជំនួយចំនួន ១.៤០០ ដុល្លារដល់ពលរដ្ឋម្នាក់ៗ។ នាវាចម្បាំងអាមេរិកដំបូងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ចាប់តំាងពីលោក Biden ចូលកាន់តំណែងមក។ ចក្រភពអង់គ្លេសចាប់ផ្តើមសិក្សាដើម្បីពិនិត្យមើលថាតើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផ្សេងគ្នា អាចប្រើរួមគ្នាបានឬក៏យ៉ាងណា។ លោក Moon និងលោកBiden យល់ព្រមធ្វើការជាមួយគ្នាទៅលើយុទ្ធសាស្ត្ររួមចំពោះកូរ៉េខាងជើង។ ប្រទេសកាណាដាកំណត់ក្រុម Proud Boys ជាអង្គភាពភេរវកម្ម។ ក្រុមអ្នកស្រាវជ្រាវនៃអង្គការ WHO ធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍វីរុសក្នុងក្រុង Wuhan៕