ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជាផ្អាកសមយុទ្ធរួម «នាគមាស» ជាមួយចិននៅឆ្នាំ ២០២១។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកនិពន្ធសៀវភៅថ្មី៖ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកខ្លាំងក្លាជាងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិកប្រកាសថា ការដណ្ដើមគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ាគឺជារដ្ឋប្រហារយោធា។ មេដឹកនាំប្រទេសលោកខាងលិចថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ព្រឹទ្ធសភាអាមេរិកថ្លឹងថ្លែងតួនាទីរបស់លោក Trump ក្នុងកុបកម្មនៅវិមានសភា។ អ្នកវិភាគលើកឡើងថា ការដណ្តើមអំណាចរបស់ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច។ សកម្មជនហុងកុងប្រឈមនឹងសម្ពាធពេលដែលអាជ្ញាធរចិនទាក់ទងសាច់ញាតិរបស់ពួកគេនៅចិនដីគោក។ ចិនច្រានចោលការលើកឡើងដែលថា ខ្លួនបានគាំទ្ររដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ បាតុករមីយ៉ាន់ម៉ារាប់ពាន់នាក់នៅជប៉ុនតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ លោក Biden ចុះហត្ថលេខាលើបទបញ្ជាថ្មីច្រានចោលគោលនយោបាយអន្តោប្រវេសន៍របស់លោក Trump និងព័ត៌មានផ្សេងៗទៀត៕