ព័ត៌មានអំពីកម្ពុជាមានដូចជា វត្ថុបុរាណជាង១០០នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយត្រូវកាន់កាប់ដោយអ្នកជំនាញដែលត្រូវចោទប្រកាន់ថាបានលួចវត្ថុបុរាណខ្មែរ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ភាពជោគជ័យរបស់ស្ត្រីខ្មែរក្នុងបរិបទវប្បធម៌ផ្សេងគ្នា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំផ្សេងទៀតត្រូវយោធាឃុំខ្លួន។ លោក Biden គ្រោងជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអំពីជំនួយវិបត្តិកូវីដ១៩។ ចក្រភពអង់គ្លេសអនុញ្ញាតឲ្យពលរដ្ឋហុងកុងសុំសិទ្ធិរស់នៅនិងធ្វើការបាន។ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួននៅក្នុងការតវ៉ាឲ្យដោះលែងលោក Navalny។ យុវជនទុយនេស៊ីធ្វើកុបកម្មនិងលួចឥវ៉ាន់ពីអាជីវកម្មក្នុងខួប១០ឆ្នាំនៃការលាលែងអតីតប្រធានាធិបតី៕