ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា នៅសៀមរាប បំណុលនិងកង្វះការងារ រួតរឹតអ្នករស់នឹងទេសចរណ៍។ កម្ពុជាស្នើសុំការ«គោរពគ្នា»ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក។ ខ្មែរអាមេរិកាំងមានសុទិដ្ឋិនិយមនឹងគោលនយោបាយផ្សះផ្សាជាតិនិងស្តារសេដ្ឋកិច្ចរបស់លោក Joe Biden។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំងឺកូវីដ១៩ វិវត្តថ្មីពីអាហ្រ្វិកខាងត្បូងត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក ខណៈអង់គ្លេសបិទជើងហោះហើរដើម្បីទប់ទល់វីរុសថ្មីនេះ។ ការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ នៅវៀតណាមបានទៅដល់ទីក្រុងហាណូយ ស្របពេល ៩ ករណីថ្មីត្រូវបានគេរកឃើញ។ ក្រុមការងាររបស់ WHO ដែលចុះស៊ើបអង្កេតប្រភពនៃជំងឺកូវីដ១៩ នៅទីក្រុង Wuhan ជួបជាមួយអ្នកវិទ្យាសាស្ត្រចិន។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីចំនួនពីរ ដើម្បីពង្រីកការថែទាំសុខភាព។ ចិនជិតនាំមុខអាមេរិកជាអ្នកផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរឈានមុខគេ។ អ្នកបោះឆ្នោតឱ្យលោក Trump ខ្វែងគំនិតគ្នាអំពីអនាគតនៃគណបក្សសាធារណរដ្ឋ និងព័ត៌មានផ្សេងៗទៀត៕