ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៨ មករា ២០២១


ព័ត៌មានពេលរាត្រី៖ ២៨ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស្ថាប័នឃ្លាំមើលថា កម្ពុជានៅតែពុករលួយជាងគេនៅអាស៊ាន តែឡើងពិន្ទុបន្ដិច។ កម្ពុជាគ្រោងបោះលក់មូលបត្របំណុលរដ្ឋក្នុងស្រុក ជាជម្រើសផ្សេងពីការខ្ចីបុលបរទេស។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានការពិភាក្សាអំពី «បញ្ហាប្រឈមរបស់ពលករខ្មែរ ខណៈកូវីដ១៩កើនឡើងនៅថៃ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមមានការផ្ទុះរាតត្បាតកូវីដ១៩ លើកដំបូងក្នុងរយៈពេលជិត២ខែ ដោយរកឃើញ៨៣ករណីថ្មី។ មន្ត្រីសន្តិសុខអាមេរិកព្រមានពីការគំរាមកំហែងខ្លាំងពីភេរវកម្មក្នុងស្រុក។ រដ្ឋមន្ត្រីការបរទេស Blinken ថា សហរដ្ឋអាមេរិកនឹងគាំទ្របណ្តាប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់នឹងការដាក់គំនាបរបស់ចិន។ លោក Bidenចេញបទបញ្ជាថ្មីសំដៅដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ រដ្ឋបាលលោក Biden ព្យាករណ៍ថា ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់កន្លះលាននាក់ក្នុងខែកុម្ភ:។ រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកបេ្តជ្ញាធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់សាកល។ យោធាមីយ៉ាន់ម៉ាមិនបដិសេធថាអាចមានរដ្ឋប្រហារជុំវិញការចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG