ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៥ មករា ២០២១


ព័ត៌មានពេលរាត្រី៖ ២៥ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កសិករ​កម្ពុជា​ខាតបង់ ក្រោយ​គោ​រាប់​សែន​ក្បាល​កើត​ជំងឺ​អុតក្ដាម។ លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាស​បង្កើត​«គណបក្ស​កែ​ទម្រង់​កម្ពុជា»។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​២០២២៖ ការ​ត្រៀម​រៀបចំ​និង​ការ​ផ្សះផ្សា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​មន្ត្រី​សុខាភិបាល​ទទួល​ស្គាល់​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​នៅ​យឺត​យ៉ាវ។ លោក Bidenនឹង​ដាក់​វិធាន​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ទល់​នឹង​ជំងឺកូវីដ១៩ ​ឡើងវិញ​ដោយ​បាន​បន្ថែម​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​ទៀត។ សហរដ្ឋ​អាមេរិក​នឹង​តាម​ដាន​ការ​វិវត្ត​ថ្មី​របស់​ជំងឺ​កូវីដ១៩ ដើម្បី​សិក្សា​ថា​តើ​វ៉ាក់សាំង​នៅ​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​ទេ។ លោក Rubio និង​លោក Romneyមិន​យល់​ស្រប​គ្នា​ចំពោះ​ការ​កាត់​ទោស​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង។ គណបក្ស​កុម្មុយនិស្ត​វៀតណាម ចាប់​ផ្តើម​សមាជ​ដើម្បី​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ថ្មី។ ការ​ស្រងាក​ចិត្ត​របស់​សាធារណជន​កើន​ឡើង​នៅ​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី១៩ នៅក្នុង​ប្រទេស​បារាំង នៅ​មាន​កម្រិត៕

XS
SM
MD
LG