ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២១


ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកផ្តល់ជំនួយ៤២ម៉ឺនដុល្លារ ដើម្បីអភិរក្សប្រាសាទបុរាណកម្ពុជា។ ភាពតានតឹងក្នុងគ្រួសារពេលមានវិបត្តិជំងឺកូវីដ នាំឲ្យមានការព្រួយបារម្ភពីកំណើនអំពើហិង្សាលើស្រ្តី។ សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច ចាប់ផ្តើមចូលពាក់ព័ន្ធក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន។ ព័ត៌មានអន្តរជាតិមានដូចជា លោកBiden និងអ្នកស្រី Harris នឹងគោរពវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ដោយសារកូវីដ១៩ ក្នុងសហរដ្ឋអាមេរិក នៅមុនពិធីស្បថចូលកាន់តំណែង។ លោក Biden នឹងមិនធ្វើតាមផែនការរបស់លោក Trumpដើម្បីលុបចោលការរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋអឺរ៉ុបដោយសារជំងឺកូវីដ១៩។ លោក Biden នឹងស្នើមធ្យោបាយចូលសញ្ជាតិរយៈពេល៨ឆ្នាំ សម្រាប់ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាម១១លាននាក់។ មេបក្សប្រឆាំងរុស្ស៊ីលោក Navalny អំពាវនាវឲ្យមានការតវ៉ាប្រឆាំងនៅតាមផ្លូវ បន្ទាប់ពីលោកត្រូវជាប់ពន្ធនាគារ។ ជនអន្តោប្រវេសន៍តក់ស្លុត រន្ធត់ចិត្ត ហើយខ្លះស្ទើរស្រក់ទឹកភ្នែក ពេលឃើញកុបកម្មនៅវិមានសភាអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យបន្តគោលនយោបាយរបស់លោក Trump ចំពោះប្រទេសចិន និងព័ត៌មានផ្សេងៗទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG