ព័ត៌មានអំពីកម្ពុជាមានដូចជា ពលករខ្មែរមកពីថៃ១៥នាក់ទៀតឆ្លងជំងឺកូវីដ ខណៈរដ្ឋាភិបាលកម្ពុជាស្នើពលករឲ្យបន្តស្នាក់នៅទីនោះ។ ការវាយប្រហារវិមានសភាធ្វើឲ្យពលរដ្ឋកម្ពុជាមួយចំនួន សង្ស័យអំពីប្រជាធិបតេយ្យអាមេរិក។ ការចុះបញ្ជិកាសហជីពនិងបញ្ហាព្រំដែនគ្របដណ្តប់សវនាការកាត់ទោសលោក រ៉ុង ឈុន។ ព័ត៌មានអន្តរជាតិវិញមានដូចជា សមត្ថកិច្ចពង្រឹងសន្តិសុខសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Biden។ លោក Biden ប្រកាសកញ្ចប់ជំនួយគ្រាវិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ ១.៩ លានលានដុល្លារ។ អាជ្ញាធរបង្កើនការការពារនៅជុំវិញវិមានសភាអាមេរិក នៅមុនពិធីចូលកាន់តំណែងរបស់លោក Biden នៅសប្តាហ៍ក្រោយ។ ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងរៀបចំគម្រោងរឿងក្តីដ៏ល្អិតល្អន់ប្រឆាំងនឹងលោក Trump។ រដ្ឋបាលរបស់លោក Trump ចាត់វិធានការចុងក្រោយ មុនផុតអាណត្តិប្រឆាំងនឹងក្រុមហ៊ុនចិន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក៖ រយៈពេលជាប់ពន្ធនាគារកើនឡើងទ្វេដងនៅក្នុងករណីរំលោភសេពសន្ថវៈ និងបំពានផ្លូវភេទនៅម៉ាឡាវី។ ខណៈប្រឈមវិបត្តិសេដ្ឋកិច្ច កូរ៉េខាងជើងសារភាពពីបរាជ័យនិងភាពមិនប្រាកដប្រជាសម្រាប់ពេលអនាគត និងព័ត៌មានផ្សេងៗទៀត៕