ព័ត៌មានអំពីកម្ពុជាមានដូចជា គម្រប់ខួបកាន់អំណាច៣៦ឆ្នាំ លោក ហ៊ុន សែន សំឡឹង«ជម្រើសច្រកចេញ»។ ក្នុងសវនាការសំណុំរឿង«ក្បត់ជាតិ» សកម្មជនបក្សប្រឆាំងត្រូវសួរនាំអំពី«សន្ដិភាព»និង«ហ្វេសប៊ុក»។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការគ្រប់គ្រងចំណូលប្រេងដោយតម្លាភាពនៅកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យបន្តគោលនយោបាយរបស់លោក Trump ចំពោះប្រទេសចិន។ រដ្ឋសភាអាមេរិក ប្តឹងទម្លាក់លោក Trump ចេញពីតំណែងពីបទញុះញង់ឲ្យមានកុបកម្មនៅវិមានសភា។ ប៉ូលិសក្រុងហុងកុង ចាប់ខ្លួនមនុស្ស១១នាក់ដែលបានជួយពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឲ្យគេចខ្លួន។ ក្រុមអ្នកស្រាវជ្រាវប្រចាំអង្គការសុខភាពពិភពលោកបានទៅដល់ទីក្រុងវូហានប្រទេសចិន ដើម្បីស៊ើបអង្កេតប្រភពនៃជំងឺកូវីដ១៩។ រដ្ឋធានីវ៉ាស៊ីនតោនបង្កើនការការពារសន្តិសុខ មុនពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីចូលមកដល់។ កំពុងតក់ស្លុតនឹងជំងឺកូវីដ១៩ ស្រាប់តែកសិករចិញ្ចឹមបក្សីនៅអាស៊ីប្រយុទ្ធនឹងការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី និងព័ត៌មានផ្សេងៗទៀត៕