ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថៃបង្ហាញថា ពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩នៅថៃ កើនដល់ ១៥៣នាក់។ អ្នកជំនាញថា កម្ពុជាក្លាយជាគោលដៅរបស់ក្រុមចូលលួចទិន្នន័យតាមកុំព្យូទ័រ (Hacker) ចំពេលភូមិសាស្ត្រនយោបាយប្រែប្រួល។ សមាគមរោងចក្រកាត់ដេរជំរុញសភាអាមេរិកឲ្យពន្លឿនការផ្តល់សពុលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រោយបាតុករសម្រុកចូលវិមានសភា រដ្ឋសភាបន្តបញ្ជាក់ជ័យជម្នះលោក Biden។ មេដឹកនាំកំពូលៗខាងគណបក្សប្រជាធិបតេយ្យនៅសភាអំពាវនាវឲ្យដកលោក Trump ចេញពីតំណែង។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងរដ្ឋមន្ត្រីក្រសួងអប់រំលាចេញពីតំណែង ដោយសារអំពើហិង្សានៅវិមានសភាដែលបញ្ឆេះឡើងដោយលោក Trump។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកត្រៀមចេញបទចោទប្រកាន់ប្រឆាំងពួកកុបករវាយប្រហារវិមានសភា។ ចិនថា សហរដ្ឋអាមេរិកនឹងទទួល «ផលវិបាកធ្ងន់ធ្ងរ» បើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ទៅកោះតៃវ៉ាន់។ ឆ្នាំថ្មី បទចោទប្រកាន់ថ្មី ខណៈបាតុករថៃប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថរាជវង្ស។ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាអាមេរិក ដោយសារឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅរដ្ឋចរចា និងព័ត៌មានផ្សេងៗទៀត៕