ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរ១០៥នាក់នៅថៃ ឆ្លងជំងឺកូវីដ១៩ គិតត្រឹមល្ងាចថ្ងៃពុធនេះ។ សមាគមរោងចក្រកាត់ដេរជំរុញសភាអាមេរិកពន្លឿនការផ្តល់សុពលភាពប្រព័ន្ធអនុគ្រោះ GSP។ ខ្មែរ-អាមេរិកាំងខ្លះថា ទោះជំទាស់ពេលរាប់សន្លឹកឆ្នោត លោក Trumpនឹងមិនអាចបន្តកាន់តំណែងទេ។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) របស់ VOA «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី២ មានការពិភាក្សាអំពី «ការទូតសេដ្ឋកិច្ច»។ ចំណែកព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សប្រជាធិបតេយ្យនាំមុខគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២ រូបនៅរដ្ឋ Georgia។ ក្រុមអ្នកគាំទ្រលោក Trump ធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលសភាប្រកាសពីជ័យជម្នះរបស់លោក Biden នៅថ្ងៃពុធនេះ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពមួយចំនួននិងបុគ្គលម្នាក់ ដែលពាក់ព័ន្ធក្នុងវិស័យដែកថែបរបស់ប្រទេសអ៊ីរ៉ង់។ មេដឹកនាំកូរ៉េខាងជើងទទួលស្គាល់ភាពបរាជ័យផ្នែកសេដ្ឋកិច្ច។ ចិនថា ខ្លួននឹងឆ្លើយតបចំពោះជំនួបគ្រោងទុកផ្នែកការពារជាតិរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ និងព័ត៌មានផ្សេងៗទៀត៕