ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរខេត្តតាមព្រំដែនថាពលករខ្មែរជាង៥ពាន់នាក់ចូលមកកម្ពុជា ខណៈមានការផ្ទុះជំងឺកូវីដនៅថៃ។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា ខ្មែរអាមេរិកាំងនឹងចេញទៅបោះឆ្នោតឲ្យមានតុល្យភាពអំណាចនៅព្រឹទ្ធសភា។ ការរាប់សន្លឹកឆ្នោតអង្គបោះឆ្នោតចុងក្រោយស្ថិតក្នុងដៃសភាសហរដ្ឋអាមេរិក។ អត្ថបទពន្យល់អំពីរបៀបដែលសភាសហរដ្ឋអាមេរិករាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត។ ការបោះឆ្នោតនៅរដ្ឋ Georgia នៅថ្ងៃអង្គារនេះ នឹងសម្រេចថាតើគណបក្សណានឹងគ្រប់គ្រងព្រឹទ្ធសភា។ អភិបាលរដ្ឋធានីវ៉ាស៊ីនតោនស្នើដាក់ពង្រាយទ័ពឆ្មាំការពារជាតិ មុនបាតុកម្មគាំទ្រលោក Trump គ្រោងធ្វើឡើង។ មន្ត្រីផ្នែកអង្ករថា វៀតណាមទិញអង្ករពីឥណ្ឌាជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយនេះ។ មេបញ្ជាការអាមេរិកថា គ្មានសញ្ញាដែលថាកូរ៉េខាងជើងត្រៀមសាកល្បងអាវុធ មុនពេលលោក Biden ស្បថចូលកាន់តំណែងទេ។ ចក្រភពអង់គ្លេសបិទសកម្មភាពសង្គមជាថ្មីដោយសារជំងឺកូវីដ១៩។ សហរដ្ឋអាមេរិកដាក់បម្រាមលើការនាំចូលផលិតប្រេងដូងម៉ាឡេស៊ី។ អ្នកកាសែតប្រជាជនដែលរាយការណ៍ពីជំងឺកូវីដ១៩ នៅក្នុងប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ៕