ព័ត៌មានអំពីកម្ពុជាមានដូចជា មាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ ជួបឧបសគ្គដោយពុំទាន់បានទិដ្ឋាការប្រភេទ K។ កម្ពុជាផ្តល់ម៉ាស២លាន និងបរិក្ខារវេជ្ជសាស្រ្តផ្សេងទៀតដល់ប្រទេសនេប៉ាល់។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី៖«ការប្រឈមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ»។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិករដ្ឋសភានិងព្រឹទ្ធសភារាប់សិបនាក់ខាងគណបក្សសាធារណរដ្ឋចូលរួមប្រឆាំងជ័យជម្នះរបស់លោក Biden។ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក ១០ រូប ព្រមានកុំឲ្យយកយោធាទៅពាក់ព័ន្ធនៅក្នុងការអះអាងអំពីការបន្លំការបោះឆ្នោត។ លោក Trump ជំរុញមន្ត្រីរដ្ឋ Georgia ឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនោះ។ តំបន់ជនបទនៃក្រុង Atlanta ដែលកើនឡើងភាពចម្រុះជាតិសាសន៍អាចសម្រេចការត្រួតត្រាព្រឹទ្ធសភាអាមេរិក៕