ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១ មករា ២០២១


ព័ត៌មានពេលរាត្រី៖ ១ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ពលករ​ឆ្លង​ពីថៃ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ខណៈ​ពួកគេ​១៤​នាក់​ឆ្លង​កូវីដ១៩។ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​បារម្ភ​ពី​ប្រភព​និង​ប្រសិទ្ធភាព។ ជនជាតិដើម​ភាគ​តិច​ចោទ​ក្រុមហ៊ុនHAGLបន្ត​ឈូស​ឆាយដី ដើម្បី​ដាំ​ស្វាយ​នាំ​ទៅ​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​វៀតណាម​និង​អង់គ្លេស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ចូល​ជា​ធរមាន​នៅថ្ងៃទី​៣១ ខែធ្នូ។ ឡាវ​ប្តេជ្ញា​បន្ត​ដំណើរ​ទៅមុខ​ជាមួយ​ទំនប់ ៤ ទៀត​លើ​ទន្លេ​មេគង្គ ចំ​ពេល​មាន​គ្រោះ​រាំងស្ងួត។ តើ​ចិន​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​ក្នុងការ​បង្កើត​បន្ទះ​អេឡិចត្រូនិក​ឬ​ទេ? អ្នក​តាក់តែង​ច្បាប់​ថ្កោលទោស​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំមួយ ចំពោះ​ការ​បំផ្លិច​បំផ្លាញ​កន្លែង​ពិសិដ្ឋ​របស់​ជនជាតិដើម​នៅ​អូស្ត្រាលី។ អបិយ​ជំនឿ​ត្រូវបាន​គេ​បន្ទោស​ថា​ជា​មូលហេតុ​នៃ​ការ​កើនឡើង​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​ម៉ាឡាវី៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG