ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្រ្តីគ.ជ.ប.ថា ស្ថាប័នមិនមានសមត្ថកិច្ចស៊ើបអង្កេតការចល័តទាហានមកចុះឈ្មោះបោះឆ្នោតទេ។ មាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីការពារខ្លួននៅតុលាការប្រឈមឧបសគ្គនយោបាយ ខណៈពេលវេលាកាន់តែខើច។ សកម្មជននិងអ្នករិះគន់ប្រឈមការវាយប្រហាររាងកាយក្នុងការបង្រ្កាបនយោបាយឆ្នាំ ២០២០។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ភោជនីយដ្ឋានរាប់ពាន់នៅសហរដ្ឋអាមេរិកបិទទ្វារនៅពេលដែលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកដល់។ រដ្ឋ California រកឃើញករណីទី២ នៃជំងឺកូវីដ១៩ វិវត្តិន៍ថ្មី។ សំណើច្បាប់ដំឡើងប្រាក់ឧបត្ថម្ភកូវីដ១៩ ដល់ពលរដ្ឋម្នាក់ៗជាប់គាំងនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប្រទេសចិនអនុម័តជាលើកដំបូងឲ្យប្រើវ៉ាក់សំាងកូវីដ១៩ ផលិតនៅក្នុងប្រទេស។ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋម្នាក់ នឹងប្រឆាំងជ័យជម្នះអង្គបោះឆ្នោតរបស់លោក Biden។ សហរដ្ឋអាមេរិក ហាមឃាត់ការនាំចូលផលិតផលដូងប្រេងមកពីប្រទេសម៉ាឡេស៊ី។ ផ្សារភាគហ៊ុនអាស៊ីភាគច្រើនឡើងថ្លៃ នៅក្នុងការលក់ដូរថ្ងៃចុងក្រោយនៃឆ្នាំ២០២០នេះ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕