ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០


ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន ខណៈ​គម្រោង​វិល​ត្រឡប់​​របស់​ថ្នាក់​ដឹកនាំ​ជិត​មក​ដល់។ អ្នក​ជំនាញ​ថា វិស័យ​កសិកម្ម​នៅ​តែ​​ល្អ​ប្រសើរ ទោះ​កម្ពុជា​រង​ឥទ្ធិពល​​កូវីដ​១៩។ ប្រជា​នេសាទ​ត្អូញ​ត្អែរ​ត្រី​បឹង​ទន្លេ​សាប​​ធ្លាក់​ចុះ ខណៈរដូវ​ត្រី​ប្រហុក​មក​ដល់។ លោក ហ៊ុន សែន ថា កម្ពុជា​​​ទទួល​បាន​តំណក់​ប្រេង​ដំបូង ហើយ​គ្រោង​យក​ថវិកា​ពី​ប្រេង​ជួយ​វិស័យ​អប់រំ​និង​សុខាភិបាល។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​ការ​កំណត់​ទិន្នន័យ​ហ្ស៊ែន​​នៃ​វីរុស​ បន្ទាប់​មាន​លេច​​ជំងឺកូវីដ១៩​ វិវត្ត​ថ្មី។ មាន​​​​ការ​សាកល្បង​វ៉ាក់សំាង​កូវីដ១៩​​​កាន់​តែ​​ច្រើន​ប្រភេទ​​ ខណ:​​សហរដ្ឋ​អាមេរិក​បង្កើន​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង។​​​ រដ្ឋសភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​​សង្រ្គោះ​សេដ្ឋកិច្ច​ច្រើន​ជាង​មុន និង​​បោះឆ្នោត​ជម្នះ​ការ​ធ្វើ​វ៉េតូ​លើ​ថវិកា​ការ​ពារជាតិ​របស់​លោក ​Trump។ លោក Biden ថា ក្រុម​អ្នក​ជំនួយការ​​លោក​​ Trump រាំង​ស្ទះ​ដល់​ក្រុមការងារ​ផ្ទេរ​តំណែង​របស់​លោក។ ក្រុមហ៊ុន​ថៃ​ចូលរួម​ជាមួយ​ក្រុមហ៊ុន ​AstraZeneca ​ផលិត​វ៉ាក់សាំង​កូវីដ១៩​ សម្រាប់​អាស៊ី​អាគ្នេយ៍ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG