ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២០


ព័ត៌មានពេលរាត្រី៖ ២៤ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន ម៉ាណែត សន្សំឥទ្ធិពលក្នុងបក្សជាមួយតំណែងថ្មី។ ក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«បញ្ហាប្រឈមរបស់ពលករ ក្នុង គ្រាជំងឺរាតត្បាតនិងក្តីសង្ឃឹមនៅឆ្នាំ២០២១»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump បោះឆ្នោតវ៉េតូប្រឆាំងសេចក្តីព្រាងច្បាប់ថវិកាវិស័យការពារប្រទេស។ លោក Trump លើកលែងទោសលោក Manafort អតីតប្រធានយុទ្ធនាការឃោសនាបោះ ឆ្នោតនិងសហការីលោក Roger Stone។ ប្រទេសសិង្ហបូរី បញ្ជាក់ពីករណីវីរុសកូរ៉ូណាវិវត្តិថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។ វ៉ាក់សាំងបន្ថែមចំនួន១រយលានដូសពីក្រុមហ៊ុន Pfizer និង BioNTech នឹងត្រូវគេចែកចាយនៅក្នុងសហរដ្ឋអាមេរិក។ វ៉ាក់សំាងកូវីត១៩ដំបូងបានទៅដល់អាមេរិកឡាទីន។ ក្រសួងសេដ្ឋកិច្ច និងក្រសួងការបរទេសអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសបេឡារុស។ ប្រទេសចិនចាប់ផ្ដើមការស៊ើបអង្កេតប្រឆាំងភាពផ្ដាច់មុខលើក្រុមហ៊ុន Alibaba។ ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសកេនយ៉ាធ្វើកូដកម្មទាមទារតំឡើងបា្រក់ខែ និងសម្រួលលក្ខខណ្ឌការងារ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG