ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៣ ធ្នូ ២០២០


ព័ត៌មានពេលរាត្រី៖ ២៣ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរថៃថាស្រ្តីខ្មែរម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ ក្រោយឆ្លងដែនមិនស្របច្បាប់។ ប្រជានេសាទត្អូញត្អែរត្រីបឹងទន្លេសាបធ្លាក់ចុះ ខណៈរដូវត្រីប្រហុកមកដល់។ អ្នកច្រៀងចម្រៀងរ៉េបខ្មែរ២នាក់ នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសពួកគេពីបទ«ញុះញង់» រឿងនិពន្ធបទចម្រៀង ដែលក្រសួងវប្បធម៌យល់ថាមានអត្ថន័យរិះគន់។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump គំរាមកំហែងមិនចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ១៩និងសេចក្តីព្រាងច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាល។ លោកប្រធានាធិបតី Trump លើកលែងទោសមនុស្ស១៥នាក់ រួមទាំងសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋផង។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon រងការរិះគន់ខ្លាំងចំពោះផែនការវ៉ាក់សាំង នៅពេលករណីនៃការឆ្លងកូវីដ១៩កើនឡើង។ សហភាពអឺរ៉ុបស្នើឲ្យប្រទេសសមាជិកដកបម្រាមការធ្វើដំណើរចេញចូលពីចក្រភពអង់គ្លេស។ ចំនួនប្រជាជនសហរដ្ឋអាមេរិក កើនឡើងតិចបំផុតក្នុងរយៈពេល១២០ឆ្នាំក្រោយនេះ។ លោក Bidenនឹងប្រឈមមុខជាមួយបញ្ហាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។ ក្រុមអ្នកមានវ័យក្មេងដែលបានគាំទ្រលោក Sanders កំពុងរង់ចាំមើលថាពួកគេនឹងទទួលផលប្រយោជន៍អ្វីខ្លះបន្ទាប់ពីលោក Biden ឈ្នះឆ្នោត។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសដល់ស្ថានភាពសិទ្ធិមនុស្សដែលកាន់តែដុនដាបនៅក្នុងប្រទេសបេឡារុស។ តុលាការបារាំងកាត់ទោសជន១៤នាក់ទាក់ទិននឹងការវាយប្រហារនៅការិយាល័យទស្សនាវដ្តី Charles Hebdo កាលពីឆ្នាំ២០១៥៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG