ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៤ ធ្នូ ២០២០


ព័ត៌មានពេលរាត្រី៖ ១៤ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនបង្ហើបឲ្យដឹងថាខ្លួនកំពុងទាក់ទងរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវ៉ាក់សាំងសម្រាប់បង្ការជំងឺកូវីដ១៩។ សហគ្រិនកសិកម្មម្នាក់ត្រូវឃុំខ្លួន ក្រោយបង្ហោះសារ«កាច់កុង»លោកនាយករដ្ឋមន្ត្រីរឿងជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «សារៈសំខាន់នៃការផ្សាយសេចក្តីសម្រេចរបស់តុលាការជាសាធារណៈ»។ ព័ត៌មានអន្តរជាតិវិញមានដូចជាសហរដ្ឋអាមេរិកចាប់ផ្ដើមដំណើរការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោក Trump នៅបន្តជំទាស់ ស្របពេលអង្គបោះឆ្នោតត្រៀមសម្រេចចុងក្រោយលើជ័យជម្នះរបស់លោក Biden។ ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកស៊ើបអង្កេតករណីលួចចូលក្នុងប្រព័ន្ធកំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក។ គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក តាមដានកម្រិតទឹកនៃទំនប់នានានៅទន្លេមេគង្គ។ មនុស្សរាប់ម៉ឺននាក់តវ៉ាដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Imran Khan នៅប៉ាគីស្ថាន។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាខ្លះត្រូវគេផ្លាស់ទីលំនៅទៅកោះBhasan Char៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG