ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមអ្នកវិភាគរំពឹងថារដ្ឋបាលប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិកនឹងជួយជំរុញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ទោះបីមានការពង្រឹងអនាម័យក្នុងរោងចក្រ កម្មករនៅតែភ័យខ្លាចឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គោលនយោបាយរបស់លោក Biden សម្រាប់ស្ត្រី។ ហ្វីលីពីនសម្លឹងទៅរកការផ្លាស់ប្តូរជំហររឿងកិច្ចព្រមព្រៀងយោធាសហរដ្ឋអាមេរិកដែលនឹងត្រូវលុបចោល។ វិធីដែលកងយោធាសហរដ្ឋអាមេរិកបង្កើតអាហារសម្រន់ដែលជនជាតិអាមេរិកាំងចូលចិត្ដ។ ក្រុមចម្រៀងរ៉េបសរសេរបទថ្មីអំពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ។ អ្នកញៀនគ្រឿងញៀននៅក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ស្នើរដ្ឋាភិបាលឲ្យបង្កើនកន្លែងព្យាបាល។ ហាងលក់តុក្កតាបញ្ជាដោយដៃតែមួយគត់នៅរដ្ឋធានីវ៉ាស៊ីនតោនប្រារព្ធខួប ២៥ ឆ្នាំនៃដំណើរការអាជីវកម្ម៕