ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៧ ធ្នូ ២០២០


ព័ត៌មានពេលរាត្រី៖ ៧ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថាមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ន ទោះការឆ្លងក្នុងសហគមន៍បន្តកើនឡើងក៏ដោយ។ ទោះបីជាមានការពង្រឹងអនាម័យក្នុងរោងចក្រក៏ដោយ ក៏កម្មករនៅតែភ័យខ្លាចជំងឺកូវីដ១៩។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ស្រ្តីមានសិទ្ធិនិងតួនាទីដូចបុរសក្នុងភាពជាអ្នកដឹកនាំ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ជ្រើសតាំងអគ្គរដ្ឋអាជ្ញារដ្ឋ California ឲ្យដឹកនាំក្រសួងសុខាភិបាល។ ចិនស្នើឲ្យមានការចរចាជាថ្មីជាមួយរដ្ឋបាលដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក។ ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសទីមួយដែលប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer។ អ្នកជំនាញសុខាភិបាលសហរដ្ឋអាមេរិកថា ពលរដ្ឋអាមេរិកាំងត្រូវតែការពារខ្លួនពីជំងឺកូវីដ១៩។ មន្ត្រីរដ្ឋ Georgia ច្រានចោលការអះអាងរបស់លោក Trump អំពីការលួចបន្លំការបោះឆ្នោត។ ប្រធានអង្គការអូតង់ថា សម្ព័ន្ធមិត្តនឹងសាងសង់មជ្ឈមណ្ឌលអវកាសនៅមូលដ្ឋានទ័ពអាកាសនៅប្រទេសអាល្លឺម៉ង់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG