ព័ត៌មានសំខាន់ៗមានដូចជា អ្នកតស៊ូមតិក្លាយជាជនជាប់ចោទក្នុងសំណុំរឿងរួមគំនិតក្បត់ធំបំផុតក្នុងប្រវត្តិសាស្ត្រតុលាការកម្ពុជា។ ការស្ទង់មតិ៖ តុលាការ នគរបាល និងរដ្ឋាភិបាល នៅតែពុករលួយជាងគេ។ របាយការណ៍ថ្មី៖ ចំនួននិស្សិតខ្មែរទៅសិក្សានៅអាមេរិកកើនឡើងជាង៨%។ ព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងរំពឹងថា លោក Joe Biden ជួយសេដ្ឋកិច្ចនិងស្តារមុខមាត់អាមេរិក។ រដ្ឋ Michigan ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការថាលោក Biden ជាអ្នកឈ្នះនៅក្នុងរដ្ឋនេះ។ ទីភ្នាក់ងារកិច្ចការសេវាកម្មទូទៅបញ្ជាក់ទទួលស្គាល់ថាលោក Biden ជាអ្នកឈ្នះការបោះឆ្នោត។ សមាជិករដ្ឋសភាថៃបោះឆ្នោតលើសំណើបាតុករដែលទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ។ លោក Biden នឹងប្រកាសឈ្មោះសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអង្គារនេះ។ ពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិផ្តល់កិត្តិយសចំពោះសេចក្តីក្លាហាន។ បុគ្គលិកបច្ចេកវិទ្យានាំគ្នាចេញពីតំបន់ Bay Area គ្រាមានការរាតត្បាតជំងឺកូវីដ១៩។ ឡាវព្យាយាមឡើងឋានៈចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចបំផុត៕